មានតែជំនាញសិល្បៈមួយមុខមិនទាន់គ្រប់គ្រាន់ទេ សិល្បករនិងប្រតិបត្តិករក្នុងវិស័យសិល្បៈត្រូវការមានជំនាញសំខាន់ៗបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួននិងអាជីពប្រកបដោយនិរន្តរភាព។ តើជំនាញទាំងនោះមានអ្វីខ្លះ? តើវាសំខាន់ដូចម្តេច?
ចូលរួមជាមួយពីវាគ្មិនរបស់យើង វាល ហេឡែន ដែលនឹងចែករំលែកសារៈសំខាន់ពីជំនាញមួយចំនួនដែលសិល្បករនិងប្រតិបត្តិករក្នុងវិស័យសិល្បៈគួរតែមាន។ អ្នកចូលរួមក៏នឹងមានឱកាសសួរបន្ថែមទៅកាន់វាគ្មិនផងដែរ។
ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ | ម៉ោង ៦:០០ ដល់ ៨:០០ ល្ងាច | តាមរយៈ zoom អនឡាញផង និងនៅការិយាល័យសិល្បៈខ្មែរអមតៈផង (ទីតាំង៖ https://goo.gl/maps/Hk3sAgnTfrCY691w7)
ដើម្បីចូលរួម សូមចុះឈ្មោះជាមុនក្នុងទម្រង់នៅខាងស្តាំដៃ។ សម្រាប់អ្នកមានអ៊ីម៉េល នឹងទទួលបានអ៊ីម៉េលរំលឹកពីកម្មវិធីនិងតំណភ្ជាប់ Zoom (សម្រាប់តែអ្នកចូលតាម zoom)។ សម្រាប់អ្នកពុំទាន់មានអ៊ីម៉េល ក្រុមការងារទាក់ទងទៅតាមរយៈលេខតេលេក្រាម។ លេខទូរសព្ទទាក់ទង៖ ០១០ ៩៤១ ២២៤

កម្រងរូបថតពីកម្មវិធីកន្លងទៅ









រៀបចំដោយ៖
