មូលនិធិដំឡើងស្នាដៃថ្មី ត្រូវបានបង្កើតឡើងសម្រាប់គាំទ្រដល់សិល្បករ សហគមន៍សិល្បៈ ដើម្បីឱ្យពួក គាត់មានឱកាសក្នុងការបញ្ចេញភាពច្នៃប្រតិដ្ឋតាមរយៈ ការបង្កើតស្នាដៃថ្មី ឬ អភិវឌ្ឍស្នាដៃថ្មីដែលមានស្រាប់នៅក្រោមទម្រង់សិល្បទស្សនីយភាព និងអនុញ្ញាតឱ្យពួកគាត់ អាចចែករំលេកអំពីរឿងរ៉ាវដែល មានអត្ថន័យ នៅក្នុងសង្គមបច្ចុប្បន្ន ទៅកាន់សាធារណៈជនផងដែរ។ នៅក្នុងមូលបទនេះ សិល្បករអាច បង្ហាញជ្រុងណានៃទិដ្ឋភាព ឫរឿងរ៉ាវនៅក្នុងសង្គមដូចជា៖ បញ្ហាបំរ៉ែបំរួលអាកាសធាតុ ការអភិវឌ្ឍទី- ក្រុងជាដើម។ ចាប់ពីពេលបង្កើតនៅឆ្នាំ២០១៨មក រាល់ស្នាដៃរបស់មូលនិធិដំឡើងស្នាដៃថ្មី ត្រូវបាន យកទៅដាក់បង្ហាញ (សម្ដែងផ្ទាល់) នៅក្នុងកម្មវិធីរដូវវប្បធម៌នៅភ្នំពេញ និងតាមបណ្ដាខេត្តនានា ជាមួយនឹង ប្រធានបទផ្សេងៗក្នុងឆ្នាំនិមួយៗ ។ ប៉ុន្ដែនៅឆ្នាំ២០២៤នេះ សិល្បៈខ្មែរអមតៈបានរៀបចំ មូលនិធិនេះ នៅក្នុងទម្រង់ថ្មីនេះនឹងចែកចេញជា ៣ ស្រទាប់ ពោលគឺ៖
ទី១ “ការអនុវត្ដ គម្រោងមូលនិធិដំឡើងស្នាដៃថ្មី ។
ទី២ “អ្នកប្រឹក្សាផ្នែកសិល្បៈ” សិល្បករនឹងធ្វើការដោយ ផ្ទាល់ជាមួយអ្នកប្រឹក្សា ដែលខ្លួនជ្រើស រើស ពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់ការដំឡើងស្នាដៃ ដើម្បីជម្រុញទៅលើភាពស៊ីជម្រៅ និង គុណភាពនៃស្នាដៃ ។
និងទី៣ “ការធ្វើបទ បង្ហាញ” សិល្បករត្រូវធ្វើការបង្ហាញដោយខ្លួនឯង (កុងត្រាដាច់ដោយឡែក) នៅទីតាំងនិងកាលបរិច្ឆេទជាក់លាក់ណាមួយ ។ ទម្រង់ថ្មីនេះនឹងអនុញ្ញាតឱ្យសិល្បករអាច ជ្រើសរើសពេលវេលាសមស្របណាមួយ ដើម្បីបង្ហាញស្នាដៃរបស់ពួកគេដោយមិនមានការ ប៉ះ ពាល់ទៅដល់កាលវិភាគ របស់ពួកគាត់និងសិល្បៈខ្មែរអតមៈ ។ លើសពីនេះយើងក៏មានបំណង ជ្រើសរើសស្នាដៃទាំងនោះទៅដាក់បង្ហាញ ក្នុងអំឡុងពេលដំណើរទស្សនាចរណ៍តាម ខេត្តដែល ដឹកនាំដោយក្រុមរថយន្ដតន្រ្ដីទិព្វខ្មែរនៅចុងឆ្នាំនេះផងដែរចន្លោះ ខែ វិច្ឆិកា-ធ្នូ ឆ្នាំ ២០២៤ ។
អ្នកទទួលបានមូលនិធិដំឡើងស្នាដៃថ្មីឆ្នាំ ២០២៤
យ៉ូន មុនដែត
យ៉ូន មុនដែត មានអាយុ២៥ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ខ្ញុំជាជនជាតិដើមភាគតិចព្រៅ (ប្រូវ) ខ្ញុំមានបងប្អូន៥នាក់ក្នុងគ្រួសារ។ ខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ២០១៧ នៅខេត្តរតនគិរី។ ឥឡូវនេះ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកតូរ្យតន្ត្រី លើជំនាញហ្គីតាក្លាស៊ិក។ ខ្ញុំសម្រេចចិត្ត រៀនជំនាញនេះ ព្រោះខ្ញុំចង់ក្លាយជា សិល្បៈក អ្នកនិពន្ធ ចម្រៀង និងជាគ្រូបង្រៀនតន្ត្រី។ ខ្ញុំ ចង់ប្រើជំនាញនេះ ដើម្បីលើកកម្ពស់ និងអភិរក្សតន្ត្រីប្រពៃណីរបស់ជនជាតិដើមភាគតិច និងតន្ត្រីប្រពៃណីខ្មែរផងដែរ ។
វីរៈ វិនិច
វីរៈ វិនិច ជាតារាសម្ដែងអាជីព និងជាអ្នកដឹកនាំរឿងនៅក្នុងប្រទេសកម្ពុជា។ នាងក៏ធ្វើការជាទីប្រឹក្សាបច្ចេកទេសផ្នែកទំនាក់ទំនងការផ្លាស់ប្តូរឥរិយាបថសង្គមសម្រាប់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយផងដែរ។ នាងបានហ្វឹកហាត់ជាតារាសម្តែងអាជីពនៅសាលាសិល្បៈសម្តែង (The Acting Art Academy) រយៈពេល២ឆ្នាំ ដែលនាងទទួលបានឱកាសសម្តែង និងបទពិសោធន៍ជាច្រើនក្នុងការសម្តែងសិល្បៈ។ ដើម្បីស្វែងយល់ស៊ីជម្រៅក្នុងសិល្បៈ និងភាពយន្ត នាងបានសាងពីចំណង់ចំណូលចិត្ត និងការតាំងចិត្តក្នុងការសរសេរ និងការដឹកនាំ។ នាងសង្ឃឹមថានឹងឃើញមានការរីកចម្រើនរបស់សិល្បករខ្មែរវ័យក្មេង និងថាមពលរួមតាមរយៈការងាររបស់នាង។
គឹម សុជាតិ
គឹម សុជាតិគឺជាសមាជិកក្រុមរបស់រាំរបស់អង្គការអេពិកអាត ខេត្តកំពត។ ពេលឥលូវនេះគាត់កំពុងតែបន្ដបេសកម្មជាអ្នករបាំសហសម័យមួយរូបផងដែរ។ គាត់ពេញចិត្តជាខ្លាំងក្នុងការក្លាយជាអ្នករបាំសហសម័យដែលមានពិការភាពមួយរូបនៅក្នុងប្រទេសកម្ពុជា។ គាត់ព្យាយាមបន្ដការងារមួយនេះ ដោយសារតែគាត់មានបំណងចង់លើកស្ទួយវិស័យពិការភាព ក្នុងវិស័យសិល្បៈអោយមានភាពទូលំទូលាយសម្រាប់បងប្អូនមានពិការ។
វង្ស វណ្ណៈ
លោក វង្ស វណ្ណៈ ជាសិល្បករអាជីពដែលការងារប៉ិនប្រសប់របស់គាត់រួមបញ្ជូលនូវការរចនា ការសម្តែង ការដឹកនាំសិល្បៈ និងការផ្ទេរចំណេះដឹងដល់ក្មេងជំនាន់ក្រោយផងដែរ។ សព្វថ្ងៃគាត់ជាគ្រូបង្ហាត់សៀកនៅសាលាមធ្យមវិចិត្រសិល្បៈ និង ជាគ្រូបង្រៀនម៉ោងមុខវិជ្ជាតុបតែងសំលៀកបំពាក់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ វណ្ណៈបានចូលរួមយ៉ាងសកម្មក្នុងវិស័យសិល្បៈទស្សនីយភាព និងការច្នៃម៉ូតសំលៀកបំពាក់ដែលគាត់មានគោលបំណងចូលរួមផ្សព្វផ្សាយ អភិរក្សនិងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរអោយមាននិរន្ត៍ភាព និងចង់បណ្តុះមនសិកាធនធានមនុស្សជំនាន់ក្រោយអោយមានចំណេះដឹងប្រកបដោយគុណភាពនៅក្នុងបរិបទសង្គមបច្ចុប្បន្ន។