សិល្បៈខ្មែរអមតៈមានសេចក្តីរីករាយនឹងប្រកាសផ្តល់មូលនិធិ «ចល័ត» ចំនួនពីរកន្លែង ដល់សិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌។
មូលនិធិ «ចល័ត» នេះ បង្កើតឡើងដើម្បីគាំទ្រដល់សិល្បករ និងអ្នកធ្វើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌គ្រប់ទម្រង់ (ដូចជា៖ ភាពយន្ត សិល្បៈទស្សនីភាព សិល្បៈសូនរូប សហគមន៍អ្នកនិពន្ធជាដើម ។ល។ ដើម្បីអភិវឌ្ឍគំនិត និងចំណេះដឹង កសាងបណ្តាញ និងជំនាញ តាមរយៈការទៅចូលរួមវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា សន្និសីទ មហោស្រព ការធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវ និងកម្មវិធីនិវេសនដ្ឋានទាក់ទងទៅនឹងសិល្បៈវប្បធម៌ជាដើម។
ពួកយើងចង់គាំទ្រដល់អ្នកដែលមិនធ្លាប់ទទួលបានឱកាសបែបនេះពីមុនមក។ គោលបំណងរយៈពេលវែងនៃមូលនិធិ «ចល័ត» គឺដើម្បីជួយអភិវឌ្ឍវិស័យសិល្បៈក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់ជាពិសេសទៅលើការផ្លាស់ប្តូរបទពិសោធន៍ ការកសាងសមត្ថភាពសិល្បករ អ្នកនិពន្ធ និងអ្នកស្រាវជ្រាវវប្បធម៌។
សិល្បៈខ្មែរអមតៈ ប្តេជ្ញាចិត្តគាំទ្រដល់បេក្ខជនទាំងអស់ ដោយគ្មានរើសអើងអំពីអាយុ ពិការភាព ជនជាតិដើម អត្តសញ្ញាណភេទ ស្ថានភាពគ្រួសារ សាសនា និងសង្គម សេដ្ឋកិច្ចឡើយ។ យើងសូមលើកទឹកចិត្តជាពិសេសចំពោះបេក្ខជនមកពីសហគមន៍ ដែលមានសំឡេងតិច ហើយយើងនឹងផ្តល់ការគាំទ្រ (អាស្រ័យលើតម្រូវការ និងភាពចាំបាច់) ទៅដល់បេក្ខជនដែលបានជ្រើសរើសជាបេក្ខភាពជ័យលាភី។

អ្នកទទួលបានមូលនិធិឆ្នាំ ២០២៣

កម្មវិធីនៅប្រទេសម៉ាឡេស៊ី Southeast Asian Arts Residency ដែលនឹងប្រព្រឹត្តទៅនៅ Rimbun Dahan / Art Space

កម្មវិធី ASIAN YOUTH THEATRE FESTIVAL 2023 នៅ University of San Agustin, Iloilo ដែលនឹងប្រព្រឹត្តទៅនៅប្រទេស ហ្វីលីពីន


កម្មវិធីនៅប្រទេសម៉ាឡេស៊ី International literature festival

កម្មវិធី [watch & wa/onder] walkshops at La Forêt, កម្មវិធី Washi+ Artist Residence program និងមហោស្រពសិល្បៈ SHINANO Primitive Sense ប្រទេសជប៉ុន

កម្មវិធី Screening/workshop and Networking
ប្រទេសថៃ និងឡាវ
អ្នកទទួលបានមូលនិធិឆ្នាំ ២០១៩

CHAN Pisey
Artist
International Children’s Content Right Fair, Thailand

KHUON Chanreaksmey
Arts Manager
The Arts for Goods Fellowship Program, Singapore

SAY Tola
Freelancer
Internal Literature Festival, Nepal
អ្នកទទួលបានមូលនិធិឆ្នាំ ២០១៨

CHHIM Sothy
Visual Artist
The Mekong Contemporary Art Workshop, Thailand

KOH Rathany
Filmmaker
Wathann Film Festival, Myanmar

PONG Pon
Artist
Imagining ASEAN Workshop (Puppetry), Singapore
រៀបចំដោយ៖

ផ្ដល់មូលនិធិដោយ៖
