អង្គការសិល្បៈខ្មែរអមតៈមានសេចក្តីរីករាយ នឹងប្រកាសបើកមូលនិធិ «ដាំដុះ» សរុបរហូតដល់ «៥» កន្លែង ដល់សិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌ ដើម្បីយកទៅអនុវត្តគម្រោងរបស់ខ្លួន។ មូលនេះត្រូវបានបង្កើតឡើងដើម្បីគាំទ្រសិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌ សម្រាប់គាំទ្រអ្នកដែលទើបចាប់ផ្តើមការងារក្នុងគំនិតផ្តួចផ្តើម ឬពិសោធន៍គម្រោងរបស់ខ្លួន។ ពួកគាត់អាចស្នើសុំមូលនិធិនេះដើម្បីគាំទ្រគម្រោងទាំងមូល ឬដំណាក់កាលណាមួយនៃគម្រោងរបស់ខ្លួន។ គម្រោងទាំងនោះដូចជា៖ អភិវឌ្ឍគម្រោងច្នៃប្រឌិតថ្មីៗ គម្រោងសិល្បៈសហគមន៍ គម្រោងស្រាវជ្រាវ តន្រ្តីដែលប្រឈមនឹងការបាត់បង់ គម្រោងស្រាវជ្រាវទាក់ទងទៅនឹងសិល្បៈវប្បធម៌កម្ពុជា។
គោលបំណងរយៈពេលវែងនៃ មូលនិធិ គឺផ្តោតសំខាន់ជាពិសេសទៅលើ គំនិតច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។មូលនិធិនេះបើកទូលាយចំពោះគ្រប់ទម្រង់សិល្បៈ លើកលែងតែការដំឡើងស្នាដៃសិល្បៈទស្សនីយភាព។
«មូលនិធិដាំដុះខ្នាតតូចសម្រាប់គម្រោងជាកត្តាជំរុញមួយដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងជួយសម្រួលយ៉ាងខ្លាំងដល់ដំណើរការការងារស្រាវជ្រាវរបស់ខ្ញុំពីឧបករណ៍ភ្លេងជនជាតិដើមភាគតិច ឱ្យខ្ញុំមានឱកាសកត់ត្រា និងចងក្រងសម្រាប់យុវជនជំនាន់ក្រោយ។» ទីវ ស៊ីម, អ្នកទទួលបានមូលនិធិដាំដុះសម្រាប់គម្រោងមកពីខេត្តរតនគីរី
អ្នកទទួលបានមូលនិធិដាំដុះ
-
អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២៤
Read more: អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២៤ -
អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២៣
Read more: អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២៣ -
អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២២
Read more: អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២២ -
អ្នកទទួលបានមូលនិធិដាំដុះ ២០២១
Read more: អ្នកទទួលបានមូលនិធិដាំដុះ ២០២១ -
អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២០
Read more: អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២០ -
អ្នកទទួលបានមូលនិធិដាំដុះ ២០១៩
Read more: អ្នកទទួលបានមូលនិធិដាំដុះ ២០១៩ -
អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០១៨
Read more: អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០១៨