សិល្បៈខ្មែរអមតៈ បានរៀបចំកម្មវិធីរដូវវប្បធម៌ជាទៀងទាត់ចាប់តាំងពីឆ្នាំ២០១៨។ កម្មវិធីរដូវវប្បធម៌គឺជាបណ្តុំនៃការសម្តែងសិល្បៈទស្សនីយភាព សិក្ខាសាលា ពិព័រណ៍ បាឋកថា ដែលបង្ហាញជូនក្នុងរយៈពេល២-៣ខែ នៅទីក្រុងភ្នំពេញ ហើយស្នាដៃមួយចំនួននឹងត្រូវជ្រើសរើសសម្រាប់កម្មវិធីទស្សនាចរតាមបណ្តាខេត្តចំនួន៤ កំឡុងខែមីនា។
ស្នាដៃសិល្បៈថ្មីៗដែលបង្កើត នឹងបង្ហាញជូនក្នុងកម្មវិធីរដូវវប្បធម៌គឺជាសមិទ្ធផលនៃកម្មវិធីដែលកំពុងដំណើរការក្នុងអង្គការសិល្បៈខ្មែរអមតៈរួមមាន៖ សិក្ខាសាលាច្នៃប្រឌិត (សិក្ខាសាលាអំពីការនិពន្ធល្ខោន ការដឹកល្ខោន និងការអានល្ខោន) និវេសនដ្ឋាន កាផ្តល់មូលនិធិដំឡើងស្នាដៃថ្មីសម្រាប់សិល្បករវ័យក្មេង។ ប្រធានបទសម្រាប់កម្មវិធីរដូវវប្បធម៌ក្នុងឆ្នាំ២០២៣នេះគឺ “តែឯង តែយើង” ដែលជ្រើសរើសដោយក្រុមអ្នកទទួលបានអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ ហើយក៏ជាអ្នករចនាកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២៣នេះតែម្តង។ ព័ត៌មានលំអិតអំពីកម្មវិធីអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ អាចរកបាននៅទីនេះ ។
គោលដៅនៃគម្រោង សកម្មភាព និងការសម្តែងនៅក្នុងកម្មវិធីទាំងនេះ គឺដើម្បីលើកកម្ពស់ ការបញ្ចេញមតិ និងភាពច្នៃប្រឌិត នឹងផ្តល់ឱកាសដល់សិល្បករ និងប្រតិបត្តិករ ក្នុងការអភិវឌ្ឍជំនាញ និងបទពិសោធន៍ថ្មីៗ និងកសាងធនធានមនុស្សនិងទស្សនិកជនសម្រាប់វិស័យសិល្បៈនៅកម្ពុជា។

រៀបចំដោយ៖

ផ្ដល់មូលនិធិដោយ៖
