សិល្បៈខ្មែរអមតៈនឹងផ្តល់ឱកាសឲ្យអ្នកដឹកនាំ ១០ រូប ដែលមានគម្រោង ឬគំនិតផ្តួចផ្តើមចង់បង្កើត ឬកំពុងកើតឡើង ផ្នែកសិល្បៈ វប្បធម៌ ឲ្យចូលរួមកម្មវិធីមួយរយៈពេល ៨ សប្តាស៌សម្របសម្រួលដោយ ភូមិអ៊ីមផេកសៀមរាប ដែលជាដៃគូសហការរបស់យើង។ កម្មវិធីនឹងផ្តល់កន្លែងសម្រាប់អ្នកចូលរួម៖
- អភិវឌ្ឍចក្ខុវិស័យរបស់ពួកគេសម្រាប់អនាគតនៃគំនិតផ្តួចផ្តើមរបស់ពួកគេ។
- ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ និងរចនាសម្ព័ន្ធនៅពីក្រោយគំនិតផ្តួចផ្តើមរបស់អ្នក។
នៅចុងបញ្ចប់នៃកម្មវិធីអ្នកនឹងមានឱកាសចែករំលែកគំនិតរបស់ពួកអ្នកជាមួយក្រុមអ្នកប្រឹក្សាជំនាញ ដែលនឹងផ្តល់មតិកែលម្អ និងយោបល់ដល់អ្នកអំពីរបៀបដែលអ្នកអាចឆ្ពោះទៅមុខ។ បន្ទាប់ពីកម្មវិធីនេះ អ្នកចូលរួមចំនួន ៦ នាក់នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីរុងរឿងដែលមានរយៈពេល ២ ឆ្នាំដែលរៀបចំដោយសិល្បៈខ្មែរអមតៈ។ អ្នកនឹងទទួលបានការគាំទ្រលើការធ្វើសេចក្តីពង្រាងផែនការអភិវឌ្ឍស្ថាប័នលម្អិតសម្រាប់គំនិតផ្តួចផ្តើមរបស់អ្នក (៣ ខែ) និងមានឱកាសដាក់ពាក្យស្នើសុំមូលនិធិរុងរឿងដើម្បីឆ្ពោះទៅរកការអនុវត្តលើផែនការ។

អ្នកចូលរួមកម្មវិធីបណ្តុះបំពេញ

សាលារបាំ នរោត្តម បុប្ផាទេវី
បន្ទាប់ពីការយាងសោយព្រះពិរាល័យនៃ សម្តេចព្រះរាជបុត្រី ព្រះរៀម ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី ក្នុងឆ្នាំ ២០១៩ សមាគមវប្បធម៌កម្ពុជាដែលទ្រង់បានបង្កើតឡើងជាច្រើនឆ្នាំកន្លងមក បានពង្រីកវិសាលភាពការងាររបស់ខ្លួននាពេលបច្ចុប្បន្ន និងប្តូរឈ្មោះមកជា សាលារបាំ នរោត្តម បុប្ផាទេវី ដោយមានព្រះនាមរបស់ទ្រង់ជាព្រះកិត្តិយស។ សាលារបាំ នរោត្តម បុប្ផាទេវី មានបេសកកម្មក្នុងការបង្កើតឱកាសដល់ប្រជាជនកម្ពុជាគ្រប់រូបបានរៀនរបាំបុរាណខ្មែរដោយមិនគិតថ្លៃ និងផ្តល់ការបណ្តុះបណ្តាលតាមតាមក្បួនខ្នាតនិងគុណភាពសម្រាប់អ្នកដែលចង់ប្រកបអាជិពជាអ្នករបាំ។

មហោស្រព សិល្បៈ និង បរិស្ថាន
មហោស្រព សិល្បៈ និង បរិស្ថាន រៀបចំសិក្ខាសាលាជាមួយសហគមន៌ក្នុងតំបន់តាមរយៈកម្មវិធីសិល្បៈដើម្បីបង្ហាញអំពីតួនាទីរបស់សិល្បៈក្នុងការជួយការពារបរិស្ថាន និងលើកកម្ពស់ការយល់ដឹងក្នុងសហគមន៌។ មហោស្រពនេះផ្តោតសំខាន់បំផុតនោះ គឺការគ្រប់គ្រងផ្លាស្ទិច និងការដាំដើមឈើ។

ល្ខោនគំនិត
ល្ខោនគំនិត គឺជាក្រុមសិល្បករល្ខោនកម្ពុជាដែលរចនា និងសម្របសម្រួលល្ខោននិយាយ សិក្ខាសាលា គម្រោង និងការសម្តែងជាមួយសហគមន៌ អង្គការក្រៅរដ្ឋាភិបាល សាលា និងសកលវិទ្យាល័យទូទាំងប្រទេសកម្ពុជា។ ចក្ខុវិស្ស័យរបស់របស់ពួកគេ គឺដើម្បីឲ្យគេបានស្គាល់ និងឲ្យតម្លៃថាជាការអនុវត្តន៌កិច្ចការងារសិល្បៈសំខាន់មួយដែលជំរុញឲ្យមានការគិតត្រិះរិះពិចារណាស៊ីជម្រៅ និងពង្រឹងជីវិតរស់នៅរបស់សហគមន៌កម្ពុជា។

ភារិទ្ធល្ខោននិយាយ
ភារិទ្ធល្ខោននិយាយ គឺជាក្រុមសិល្បៈមួយដែលធ្វើការដើម្បីលើកស្ទួយសិល្បៈល្ខោននិយាយតាមរយៈ កម្មវិធីនិយាយ កម្មវិធីសាកសម្តែង និងល្ខោនជីវិត។ ក្រុមសិល្បៈនេះបង្កើតឡើងនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៣ ដោយក្រុមយុវជនមួយក្រុមមកពីមហាវិទ្យាល័យនាដសាស្រ្ត នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: និងយុវជនមកពីមហាវិទ្យាល័យផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។

ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី
ចាប់តាំងពីឆ្នាំ ២០១៦ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី គឺផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយ ចែករំលែក ផ្ទេរចំណេះដឹង និងអភិរក្សសិល្បៈវប្បធម៌ខ្មែរទៅដល់កូនខ្មែរជំនាន់ក្រោយឱ្យបានស្គាល់កាន់តែច្បាស់បន្ថែមទៀត។

មហោស្រពអក្សរសិល្ប៍ខ្មែរ
មហោស្រពអក្សរសិល្ប៍ខ្មែរលើកស្ទួយអក្សរសិល្ប៍ខ្មែរ ការតែងនិពន្ធ ការអាន និងសហគមន៌អ្នកតែងនិពន្ធក្នុងប្រទេសកម្ពុជា។ មហោស្រពនេះមានកម្មវិធីដូចជា៖ វេទិកាពិភាក្សា សិក្ខាសាលា វេទិកាសាធារណៈ ទស្សនកិច្ចវប្បធម៍ ពិព័រណ៍មរតកអក្សរសិល្ប៍ កម្មវិធីប្រកួតប្រជែងទាក់ទងនឹងអក្សរសិល្ប៍ និងសិល្បៈទស្សនីយភាពផងដែរ។

សិល្បករថ្មីនៃកម្ពុជា
ចាប់តាំងពីឆ្នាំ២០១២ សិល្បករថ្មីនៃកម្ពុជា បានអភិវឌ្ឍរបាំសហសម័យយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ពួកគេជឿជាក់លើអនុភាពស្ត្រីតាមរយៈរបាំ។ សិល្បករថ្មីនៃកម្ពុជាមានអ្នករបាំពីរនាក់ និងអ្នកដឹកនាំម្នាក់ ដែលតម្រង់ទិសដៅអនាគតដោយខ្លួនពួកគេផ្ទាល់ និងបង្កើតរបាំសហសម័យដែលមានលក្ខណៈជាខ្លួនឯង ដោយផ្អែកលើមូលដ្ឋានរបាំបុរាណ។

ក្រុមរបាំ SilverBell
ក្រុមរបាំ SilverBell បង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយក្រុមអ្នករបាំដែលពោរពេញដោយថាមពល និងការប្តជ្ញាចិត្តខ្ពស់ក្នុងការបង្កើតទស្សនីយភាពរបាំ និងបទពិសោធន៍នៃរបាំដែលប្រកបដោយភាពច្នៃប្រឌិត និងឆ្ពោះទៅរក វឌ្ឍន:ភាពថ្មីៗ។ ចាប់តាំងពីឆ្នាំ ២០០៣ ក្រុមនេះបានបង្កើត និងសម្តែងស្នាដៃជាច្រើនសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

បុណ្យភូមិ
បុណ្យភូមិ គឺជាពិធីបុណ្យប្រពៃណីវប្បធម៌ខ្មែរដែលផ្សារភ្ជាប់នឹងជីវិតមនុស្ស ហេីយតែងតែប្រារព្ធធ្វើនៅវត្ត។ បុណ្យភូមិ បានបង្កើតឡើងដោយ ភ្លើងគប់ និងវិទ្យុ អេប៉ីស៊ីកម្ពុជា ហ្វេសអេម ១០៧.៥។ បុណ្យភូមិប្រារព្ធឡើងដើម្បីរម្លឹកនិងរំលេចពីគុណតម្លៃនៃប្រពៃណីវប្បធម៌បុរាណ នាពេលបច្ចុប្បន្ន។

អង្គការសកម្មភាពសិល្បៈខ្មែរ
អង្គការសកម្មភាពសិល្បៈខ្មែរ ចាប់ផ្តើមតាំងពីឆ្នាំ ២០១៩ ក្នុងគោលបំណង ផ្សព្វផ្សាយ សារៈសំខាន់ នៃសិល្បៈ ល្ខោននិយាយក្នុងការជួយ អប់រំ ផ្តល់ការកំសាន្ត និង ជួយឲ្យមានការតស៊ូមតិ ចំពោះមុខ។ ល្ខោននិយាយជាល្ខោន មួយទំរង់បែប ដែលស្ទើរតែបាត់បង ពីសង្គមកម្ពុជា ហើយយើងគួរ យកចិត្តទុកដាក់ និង គាំពារផ្សព្វផ្សាយ ឲ្យល្ខោននេះ ត្រូវបាន ប្រើប្រាស់ជាប្រយោជន៍ ជាបន្ត សំរាប់សង្គម ។
អ្នកទទួលបានមូលនិធិរុងរឿង ២០២២
បន្ទាប់ពីដំណើរការ «កម្មវិធីបណ្តុះបំពេញ» អស់រយៈពេល ៨ សប្តាហ៍ដោយមានការចូលរួមពីដៃគូរសហការ ភូមិអុីមផេកសៀមរាប និងអ្នកជំនាញប្រឹក្សា យើងបានជ្រើសរើសក្រុមចំនួន ៦ ក្នុងចំណោម ក្រុមទាំង ១០ ដើម្បីទៅចូលរួមកម្មវិធីបន្ទាប់សម្រាប់ «មូលនិធិរុងរឿង» ។ អ្នកដែលទទួលបានមូលនិធិនេះរួមមាន៖

ក្រុមរបាំ SilverBell
ក្រុមរបាំ SilverBell បង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយក្រុមអ្នករបាំដែលពោរពេញដោយថាមពល និងការប្តជ្ញាចិត្តខ្ពស់ក្នុងការបង្កើតទស្សនីយភាពរបាំ និងបទពិសោធន៍នៃរបាំដែលប្រកបដោយភាពច្នៃប្រឌិត និងឆ្ពោះទៅរក វឌ្ឍន:ភាពថ្មីៗ។ ចាប់តាំងពីឆ្នាំ ២០០៣ ក្រុមនេះបានបង្កើត និងសម្តែងស្នាដៃជាច្រើនសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

បុណ្យភូមិ
បុណ្យភូមិ គឺជាពិធីបុណ្យប្រពៃណីវប្បធម៌ខ្មែរដែលផ្សារភ្ជាប់នឹងជីវិតមនុស្ស ហេីយតែងតែប្រារព្ធធ្វើនៅវត្ត។ បុណ្យភូមិ បានបង្កើតឡើងដោយ ភ្លើងគប់ និងវិទ្យុ អេប៉ីស៊ីកម្ពុជា ហ្វេសអេម ១០៧.៥។ បុណ្យភូមិប្រារព្ធឡើងដើម្បីរម្លឹកនិងរំលេចពីគុណតម្លៃនៃប្រពៃណីវប្បធម៌បុរាណ នាពេលបច្ចុប្បន្ន។

អង្គការសកម្មភាពសិល្បៈខ្មែរ
អង្គការសកម្មភាពសិល្បៈខ្មែរ ចាប់ផ្តើមតាំងពីឆ្នាំ ២០១៩ ក្នុងគោលបំណង ផ្សព្វផ្សាយ សារៈសំខាន់ នៃសិល្បៈ ល្ខោននិយាយក្នុងការជួយ អប់រំ ផ្តល់ការកំសាន្ត និង ជួយឲ្យមានការតស៊ូមតិ ចំពោះមុខ។ ល្ខោននិយាយជាល្ខោន មួយទំរង់បែប ដែលស្ទើរតែបាត់បង ពីសង្គមកម្ពុជា ហើយយើងគួរ យកចិត្តទុកដាក់ និង គាំពារផ្សព្វផ្សាយ ឲ្យល្ខោននេះ ត្រូវបាន ប្រើប្រាស់ជាប្រយោជន៍ ជាបន្ត សំរាប់សង្គម ។

សាលារបាំ នរោត្តម បុប្ផាទេវី
បន្ទាប់ពីការយាងសោយព្រះពិរាល័យនៃ សម្តេចព្រះរាជបុត្រី ព្រះរៀម ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី ក្នុងឆ្នាំ ២០១៩ សមាគមវប្បធម៌កម្ពុជាដែលទ្រង់បានបង្កើតឡើងជាច្រើនឆ្នាំកន្លងមក បានពង្រីកវិសាលភាពការងាររបស់ខ្លួននាពេលបច្ចុប្បន្ន និងប្តូរឈ្មោះមកជា សាលារបាំ នរោត្តម បុប្ផាទេវី ដោយមានព្រះនាមរបស់ទ្រង់ជាព្រះកិត្តិយស។ សាលារបាំ នរោត្តម បុប្ផាទេវី មានបេសកកម្មក្នុងការបង្កើតឱកាសដល់ប្រជាជនកម្ពុជាគ្រប់រូបបានរៀនរបាំបុរាណខ្មែរដោយមិនគិតថ្លៃ និងផ្តល់ការបណ្តុះបណ្តាលតាមតាមក្បួនខ្នាតនិងគុណភាពសម្រាប់អ្នកដែលចង់ប្រកបអាជិពជាអ្នករបាំ។

ល្ខោនគំនិត
ល្ខោនគំនិត គឺជាក្រុមសិល្បករល្ខោនកម្ពុជាដែលរចនា និងសម្របសម្រួលល្ខោននិយាយ សិក្ខាសាលា គម្រោង និងការសម្តែងជាមួយសហគមន៌ អង្គការក្រៅរដ្ឋាភិបាល សាលា និងសកលវិទ្យាល័យទូទាំងប្រទេសកម្ពុជា។ ចក្ខុវិស្ស័យរបស់របស់ពួកគេ គឺដើម្បីឲ្យគេបានស្គាល់ និងឲ្យតម្លៃថាជាការអនុវត្តន៌កិច្ចការងារសិល្បៈសំខាន់មួយដែលជំរុញឲ្យមានការគិតត្រិះរិះពិចារណាស៊ីជម្រៅ និងពង្រឹងជីវិតរស់នៅរបស់សហគមន៌កម្ពុជា។

សិល្បករថ្មីនៃកម្ពុជា
ចាប់តាំងពីឆ្នាំ២០១២ សិល្បករថ្មីនៃកម្ពុជា បានអភិវឌ្ឍរបាំសហសម័យយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ពួកគេជឿជាក់លើអនុភាពស្ត្រីតាមរយៈរបាំ។ សិល្បករថ្មីនៃកម្ពុជាមានអ្នករបាំពីរនាក់ និងអ្នកដឹកនាំម្នាក់ ដែលតម្រង់ទិសដៅអនាគតដោយខ្លួនពួកគេផ្ទាល់ និងបង្កើតរបាំសហសម័យដែលមានលក្ខណៈជាខ្លួនឯង ដោយផ្អែកលើមូលដ្ឋានរបាំបុរាណ។
រៀបចំដោយ៖

ផ្ដល់មូលនិធិដោយ៖
