បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៨ ដោយអតីតជនរងគ្រោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺ លោក អាន ចនផន។ ក្នុងទសវត្សរ៍ដំបូង យើងផ្តោតលើការស្តារឡើងវិញនូវទម្រង់សិល្បៈទស្សនីយភាពដែលកំពុងឈានទៅរកការបាត់បង់បន្ទាប់ពីរបបខ្មែរក្រហម។
ក្នុងរយៈពេល ២០ ឆ្នាំបន្ទាប់ យើងធ្វើការងារដោយផ្តោតលើការកសាងនិរន្តរភាពសហគមន៍ និងសក្តានុពលធនធានមនុស្សដើម្បីអភិវឌ្ឍ សមត្ថភាពសិល្បករ ឲ្យក្លាយជា សិល្បករអាជីពក្នុងវិស័យសិល្បៈវប្បធម៌ តាមរយៈការផ្តល់អាហារូបករណ៍ កម្មវិធីអាហារូបករណ៍ទស្សនវប្បធម៌ ការផ្តល់មូលនិធិដំឡើងស្នាដៃថ្មីដល់ក្រុមសម្តែង និងការបើកថ្នាក់បង្រៀនសិល្បៈជាដើម។
ជាមោទកភាព បច្ចុប្បន្ន យើងបានវិវឌ្ឍតួនាទីយើងយ៉ាងពេញលេញជាអ្នកផ្តល់មូលនិធិ និងជាកត្តាជំរុញក្នុងការពង្រឹងភាពច្នៃប្រតិដ្ឋ និងការបញ្ចេញមតិតាមរយៈការផ្តល់មូលនិធិជាច្រើន ទៅដល់សិល្បករ និងអ្នកដឹកនាំក្នុងវិស័យសិល្បៈ ក្នុងគោលដៅដើម្បីបង្កើតជាប្រព័ន្ធអេកូសិល្បៈមួយដែលមានសក្តានុពលល្អសម្រាប់សង្គមកម្ពុជា។