ឆ្នាំ ២០២១ គឺជាខួបលើក ១០ ឆ្នាំ នៃការបង្កើតកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ឆន ផន។ យើងយកឱកាសនេះដើម្បីធ្វើការឆ្លុះបញ្ចាំង និងពិនិត្យមើលផលជះត្រឡប់នៃកម្មវិធីនេះទៅលើសិស្សចំនួន ១២០ ដែលយើងបានគាំទ្ររហូតមកដល់ពេលនេះ។ ឥឡូវនេះយើងមានសេចក្តីសោមនស្សរីករាយក្នុងការចេញផ្សាយរបាយការណ៍អំពីលទ្ធផល និងរឿងរ៉ាវមួយចំនួនរបស់ពួកគេ។
“ខ្ញុំគ្មានសញ្ញាបត្រផ្នែកសិល្បៈទេ ហើយគេមិនទទួលស្គាល់ខ្ញុំទេ។ កម្មវិធីអាហារូបករណ៍នេះបានពង្រឹងជំនាញរបស់ខ្ញុំ និងបង្កើនទំនុកចិត្តលើខ្លួនឯងក្នុងការគ្រប់គ្រងគម្រោងដែលខ្ញុំមិនអាចធ្វើបានពីមុនមក។ ខ្ញុំរៀនច្រើនអំពីខ្លួនឯង។ – ការអភិវឌ្ឍន៍ ការទំនាក់ទំនង និងបណ្តាញ។៉_លោកស្រី ឈីវ ឆេងហៀង
នៅពេល អាន ចាប់ផ្តើមសិល្បៈខ្មែរអមតៈដំបូងគោលបំណងរបស់គាត់គឺ “ផ្តល់ក្តីសង្ឃឹមដល់មនុស្សជំនាន់ថ្មី” ។ ថ្ងៃនេះកម្មវិធីអាហារូបករណ៍ ផ្តល់លទ្ធភាពដល់យុវជនក្នុងការសិក្សាបន្ថែម រៀនជំនាញថ្មីៗ និងបន្តក្តីសុបិនចង់កសាងអាជីពក្នុងសិល្បៈ។