ថ្ងៃទី ២៦-២៧ មីនា ខេត្តកំពង់ធំ, អំណាន «អក្សរសិល្ប៌ច្នៃប្រតិដ្ឋ»

អំណាន «អក្សរសិល្ប៌ច្នៃប្រតិដ្ឋ»

ស្រីមុំ គឺជានិស្សិតឆ្នាំទី ២ ម្នាក់ ។ នៅពេលទំនេរពីការសិក្សា នាងហាត់ក្បាច់គុនល្បុក្កតោ ។ ក្តីស្រមៃរបស់នាង គឺចង់ក្លាយជាតួសម្តែងក្បាច់គុនល្បុក្កតោ ។ ថ្ងៃមួយ ម្តាយរបស់នាង ក៏បានដឹងពីរឿងដែលនាងហាត់ក្បាច់គុនល្បុក្កតោ ហើយគាត់ក៏ខឹងនឹងនាងយ៉ាងខ្លាំង ។ តើម្តាយរបស់ស្រីមុំ នឹងផ្លាស់ប្តូរចិត្តគំនិតរបស់គាត់ទេ បន្ទាប់ពីស្រីមុំបានលាចាកលោកទៅ…. ?!

និពន្ធដោយ៖ លីម ដារ៉ា

«អាថ៌កំបាំងដួងចិត្ត»

ម្តាយរបស់ បូផាន់ មានគម្រោងរៀបចំមង្គលការឱ្យគាត់ជាមួយនឹង សូតា ដែលជាកូនស្រីរបស់លោកពូ វុធ ជាអ្នកជិតខាងនិងរាប់អានគ្នាយ៉ាងជិតស្និទ្ធ ។ ថ្ងៃមួយ ហេតុការណ៍មួយក៏បានកើតឡើង និងធ្វើឱ្យគាត់តក់ស្លុតយ៉ាងខ្លាំង ។ លោកពូ វុធ ស្ទើរតែដឹងទៅហើយអំពីអត្តសញ្ញាណភេទរបស់ បូផាន់ នៅក្នុងគណនីហ្វេសប៊ុកទី ២ របស់គាត់ លើកុំព្យូទ័ររបស់គាត់នៅផ្ទះ ក្នុងខណៈដែលកំណត់ហេតុរបស់គាត់ក៏បានធ្លាក់មកក្នុងការិយាល៏យរបស់គាត់ ។ តើគាត់អាចនឹងគ្រប់គ្រងហេតុការណ៍ដ៏គួរឱ្យតក់ស្លុត ដែលបានកើតឡើងនៅពេលតែមួយនេះដែរឬទេ ?

និពន្ធដោយ៖ ជា តុងហៃ



ពេលវេលា៖
២:០០-៣:៣០
រសៀល

តម្លៃ៖
ចូលរួមដោយសេរី

ទីតាំងទី ១ ថ្ងៃទី ២៦៖ (ភូមិអាស៉ី) ភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ទីតាំងទី ២ ថ្ងៃទី ២៧៖​ អនុវិទ្យាល័យគោកងួន ភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

«អាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃ»

ការស្លៀកឈុតអាពាហ៍ពិពាហ៍ គឺជាក្តីស្រមៃរបស់ស្ត្រីគ្រប់រូប ។ ដោយឡែក សុភា ខុសពីគេ ។ តើ សុភា អាចសម្រេចបាននូវអាពាហ៍ពិពាហ៍មួយដែលនាងប្រាថ្នាដែររឺទេ?

និពន្ធដោយ៖ ជា សុលីនី

«សោកនាដកម្មស្នេហ៍»

នារីម្នាក់បានធ្វើដំណើរដោយឡានក្រុង ពីភ្នំពេញ ទៅសៀមរាប ដើម្បីចូលរួមមង្គលការអតីតសង្សារបស់នាង។ នាងតាំងចិត្តថា និងធ្វើជានារីដ៏រឹងមាំ និងក្លាហាន ឬក៏ជាបុគ្គលគំរូម្នាក់ក្នុងសង្គម បន្ទាប់ពីនាងទទួលការខូចចិត្តយ៉ាងខ្លាំងពីការបែកបាក់ពីមនុស្សដែលនាងស្រលាញ់អស់ពីបេះដូង។ នាងនិងបើកទំព័រជីវិតថ្មី បន្ទាប់ពីជួបរឿងរ៉ាវមួយនេះ។

និពន្ធដោយ៖ រ៉ាត់ ទី


រៀបចំដោយ៖

គាំទ្រថវិកាដោយ៖

គាំទ្រដោយ៖

ដៃគូផ្សព្វផ្សាយ៖


តាមដានព័ត៌មាន៖