ល្ខោនបុរាណ «លិន ថោង»
ព្រះអង្គម្ចាស់ លិន ថោង បានចាប់ចិត្តប្រតិព័ទ្ធជាមួយនឹងព្រះនាង ខ្លាំ ភូ ដែលជាបុត្រីរបស់ អកលយក្ស ជាស្តេចនៃនគរយក្ស ។ នៅពេលស្តេចយក្សប្រមើលទតឃើញថា ហាក់មានអ្វីមួយចម្លែក ហើយព្រមទាំងដឹងពីរឿងស្នេហារបស់បុត្រីនិងព្រះអង្គ លិន ថោង ដែលជារឿងគួរឱ្យអាម៉ាស់ដល់នគរ ស្តេចយក្សក៏ប្រកាសសង្គ្រាមជាមួយព្រះអង្គម្ចាស់ លិន ថោង ។
ប្រធានដឹកនាំសិល្បករ៖ ពុំ សុខឃីម សម្របសម្រួលបច្ចេកទេសសិល្បៈ៖ ណម ណារីម
ពេលវេលា៖
៧:០០-១០:០០
យប់
តម្លៃ៖
ចូលរួមដោយសេរី
ទីតាំងទី ១ ថ្ងៃទី ១៨៖ វត្តព្រះវិហារល្ហួង ភូមិអណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ទីតាំងទី ២ ថ្ងៃទី ១៩៖ វត្តថ្មស ភូមិក្តីត្នោត សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង