ថ្ងៃសម្ដែង៖
៨ ខែធ្នូ
ទីតាំង៖
ឧទ្យាន Coconut Park
ក្រុមកន្ទ្រឹមស្គរដៃភូមិខ្នារ បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដោយតន្ត្រីករ ចំនួន ១០ នាក់ មកពីក្នុងសហគមន៍ជាមួយគ្នាគឺភូមិខ្នារក្នុងក្រុងសៀមរាប ក្នុងគោលបំណងដើម្បីបន្តថែរក្សាទម្រង់តន្ត្រីស្គរប៉ុក ។ ក្រុម បានចេញសម្តែងនៅបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា និងបានទទួលការគាំទ្រពីទស្សនិកជនជាច្រើន ។ ក្រុមនេះ មិនត្រឹមតែចូលរួមយ៉ាងសកម្មនៅក្នុងការថែរក្សាទម្រង់ស្គរពកនេះប៉ុណ្ណោះទេ ថែមទាំងចូលរួមបម្រើការកម្សាន្តសប្បាយរបស់បងប្អូនទស្សនិកជនតាមរយៈការចូលរួមរាំកម្សាន្តសប្បាយទាំងអស់គ្នា។ នៅក្នុងឱកាសមហោស្រព ៧ ពណ៌ ក្រុមកន្ទ្រឹមស្គរដៃភូមិខ្នារ នឹងនាំយកទម្រង់តន្ត្រីស្គរប៉ុករបស់ខ្លួនពីខេត្តសៀមរាបទៅចូលរួមនិងសម្តែងជូនទស្សនិកទាំងអស់ឱ្យស្គាល់និងបានកម្សាន្តសប្បាយ តាមរយៈបទចំនួន ២ គឺ «បទចេកកេរ្តិ៍ដូនតា» និង «បទរាំវង់អង្គរ» ។