ការបញ្ចាំងភាពយន្ត

ជាការបញ្ចាំងភាពយន្តឯកសារដែលឆ្លុះរំលេចអំពីភាពច្នៃប្រតិដ្ឋរបស់យុវជន ជាពិសេសយុវជនជនជាតិដើមភាគតិចលើសិទ្ធិក្នុងការសម្រេចចិត្ត អត្តសញ្ញាណ ជីវភាពរស់នៅ និងប្រពៃទំនៀមទម្លាប់ដែលផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងលក្ខខណ្ឌធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ។

ថ្ងៃចាក់បញ្ចាំង៖
៩ ខែធ្នូ

ទីតាំង៖ មជ្ឈមណ្ឌលសោតទស្សន៍ បុប្ផាណា

«ម្ហូបដូនតា»

ក្នុងនាមជាសកម្មជន​សហគមន៍​នៅ​ភូមិ​ចង្ហូរខ្នា ក្នុង​ខេត្ត​កំពង់ធំ អ្នកស្រី រស់ គាល រស់​នៅ​ពឹងអាស្រ័យអនុផល​ពី​ព្រៃ​សហគមន៍ ។ ដូច​អ្នក​ភូមិ​ដទៃដែរ អ្នកស្រីជាអ្នកចម្អិនអាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រួសារ​គាត់ ។ យ៉ាងណាក៏ដោយ សព្វថ្ងៃនេះ ដោយសារអាកាសធាតុមិនអំណោយផល បន្លែធម្មតាមួយចំនួន ដែលអ្នកស្រីធ្លាប់រកបាននៅក្នុងព្រៃក៏មិនឃើញមានទៀតដែរ ។ ភាពខ្វះខាតនេះមិនត្រឹមតែប៉ះពាល់ដល់ការរស់នៅរបស់អ្នកស្រីប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់កម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចរបស់អ្នកស្រីទៀតផង ។

«ក្តីសង្ឃឹម»

តៅ ជីវ៉ា ឈប់​ពី​ការ​សិក្សា ហើយ​រៀបការ​ទាំងនៅ​វ័យក្មេង រីឯ​ ក្រូយ គ្រីម រៀន​ចប់​វិទ្យាល័យ និង​ធ្វើ​ការ​នៅ​ធនាគារ​ក្នុង​ខេត្តរបស់នាង ។ ពួកគេទាំងពីរជាជនជាតិទំពួនដូចគ្នា ប៉ុន្តែបានជ្រើសរើសផ្លូវអប់រំខុសៗគ្នា ។

«ចម្ការថ្មី លើដីចាស់»

អ្នកស្រី ពុត វឿន ដាំដំឡូងមីក្នុងដីភូមិ រីឯប្តីរបស់អ្នកស្រីធ្វើស្រែចម្ការនៅភូមិចង្ហូរខ្នា ខេត្តកំពង់ធំ ដើម្បីរកលុយទិញអង្ករ ។ គ្រួសារនេះ ត្រូវបង្ខំចិត្តបោះបង់ការធ្វើស្រែបែបជនជាតិដើមភាគតិច ដោយសារតំបន់ព្រៃសហគមន៍កំពុងត្រូវបានកាប់ឆ្ការកាន់តែខ្លាំងឡើង ដើម្បីដាំដំណាំកសិឧស្សាហកម្មវិញ ។ ការ​កាប់​ឈើ​បាន​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល​ប៉ះពាល់​ដល់​ការ​ធ្វើ​ស្រែ ។ ជាលទ្ធផល ដូចកសិករជាច្រើនដទៃទៀតនៅក្នុងភូមិរបស់អ្នកស្រីដែរ អ្នកស្រីបានប្តូរពីការធ្វើស្រែមកដាំដំណាំនេះ ដោយសង្ឃឹមថានឹងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ ។ ប៉ុន្តែនៅទីបំផុត អ្នកស្រីស្ថិតក្នុងស្ថានភាពដូចពីមុនការផ្លាស់ប្តូរអ៊ីចឹង។

កម្រងរូបភាព