នៅក្នុងដំណាក់កាលវិវត្តឥតឈប់ឈរនៃសង្គមមនុស្ស តើយើងអាចកំណត់អត្តសញ្ញាណខ្លួនឯងបានដោយរបៀបណា? តើយើងមានប្រតិកម្មតបទៅនឹងបម្រែបម្រួលប្រវត្តិសាស្ដ្រ វប្បធម៌ និងទីតាំងភូមិសាស្ដ្រយ៉ាងដូចម្ដេច? តើការយល់ឃើញរបស់យើងអត្តសញ្ញាណកម្ពុជាបានរួមបញ្ចូលអ្នកទាំងអស់គ្នាដែរ ឬទេ? តើអ្នកគិតថា កម្ពុជាជាប្រទេសមួយ ដែលមានពហុវប្បធម៌ ឬទេ? សិល្បៈខ្មែរអមតៈ ពិតជាមានសេចក្ដីសោមនស្សសូមចាប់ផ្ដើមកម្មវិធី «រដូវវប្បធម៌» ជាលើកទីមួយ។ កម្មវិធីនេះនឹងកើតមានឡើងក្នុងរយៈពេលបីខែ រួមមាន ការសម្ដែង កិច្ចពិភាក្សា ការបញ្ចាំងភាពយន្ដ ពិព័រណ៍ និងសិក្ខាសាលាពីខែកក្ដដា ដល់ខែកញ្ញា ឆ្នាំ២០២៨ ប្រធានបទ «ការស្វែងរកអត្តសញ្ញាណ»។ គោលបំណងនៃកម្មវិធី គឺបំផុសសំណួរក្នុងចំណោម និងរវាងទស្សនិកជន ជាមួយសិល្បករ ព្រមទាំងជំរុញឲ្យមានការជជែកពិភាក្សា ទៅលើការយល់ឃើញរបស់ពួកគេជុំវិញពាក្យ «អត្តសញ្ញាណ» ជាពិសេសអំពី «អត្តសញ្ញាណកម្ពុជា»។
យើងជឿជាក់ថា រដូវវប្បធម៌នេះនឹងជាកម្មវិធីដ៏មានសារៈសំខាន់ និងអាចញុាំងចិត្តអ្នកគ្រប់គ្នា។ សូមចូលរួមកម្មវិធីនេះទាំងអស់គ្នាជាមួយយើង និងសាកល្បងគិតអំពី «អត្តសញ្ញាណ» របស់យើង!