អង្គការសិល្បៈខ្មែរអមតៈ

ប្រវត្តិរបស់យើង

បង្កើតឡើងក្នុងឆ្នាំ  ១៩៩៨ ដោយ​​តន្ត្រីករ អតីត​​ជន​​រង​​គ្រោះ​​ពី​​របប​​ប្រល័យ​ពូ​ជ​​សាសន៍​​ខ្មែរ​​ក្រហម និងជាសកម្មជនសិទ្ធិមនុស្ស គឺ លោក អាន ចនផន។ នៅក្នុងឆ្នាំ ២០១២ អង្គការសិល្បៈខ្មែរអមតៈបានបើកថ្នាក់បង្រៀនសិល្បៈចំនួន ២៧ ថ្នាក់នៅទូទាំងខេត្តចំនួន ៩ មានសិស្សចំនួន ១០០០ នាក់ចូលរួម ហើយបានបង្រៀនសិល្បៈចំនួន ១២ ទម្រង់ផ្សេងគ្នា។

បន្ទាប់ពីបានធ្វើការងារលើការស្តារឡើងវិញ និងថែរក្សាទម្រង់សិល្បៈបុរាណដែលស្ទើរតែបាត់បង់ដោយជោគជ័យ យើងបានផ្លាស់ប្តូរគោលដៅរបស់យើងដើម្បីកសាងនិរន្តរភាព និងគាំទ្រដល់យុវជនជំនាន់ថ្មីក្នុងវិស័យសិល្បៈ។ នៅក្នុងដំណាក់កាលនេះ យើងបានចាប់ផ្តើមផ្តល់អាហារូបករណ៍ អាហារូបករណ៍ទស្សនវប្បធម៌ និងការបណ្តុះបណ្តាលលើការអភិវឌ្ឍវិជ្ជាជីវៈព្រមទាំងបង្កើតឱកាសការងារផងដែរ។ ដើម្បីគាំទ្រដល់បិរកាសនៃការផ្លាស់ប្តូរ អង្គការសិល្បៈខ្មែរអមតៈក៏បានចូលរួមក្នុងកិច្ចការតស៊ូមតិលើគោលនយោបាយវប្បធម៌ គាំទ្រដល់ការអភិវឌ្ឍការអប់រំវប្បធម៌ និងសិល្បៈនៅក្នុងសាលារដ្ឋ និងបានកសាងទស្សនិកជនថ្មីៗសម្រាប់សិល្បៈ។

ចាប់តាំងពីឆ្នាំ ២០១៧ មក យើងក៏បានផ្តោតលើការបញ្ចេញមតិប្រកបដោយភាពច្នៃប្រដិត្ឋ ជំរុញភាពច្នៃប្រដិត្ឋក្នុងចំណោមសិល្បករជំនាន់ថ្មី បង្កើតមូលនិធិខ្នាតតូច រៀបចំសិក្ខាសាលាលើជំនាញច្នៃប្រតិដ្ឋ និងគាំទ្រការបង្កើតស្នាដៃថ្មី។

បច្ចុប្បន្ន យើងបានវិវឌ្ឍតួនាទីយើងយ៉ាងពេញលេញជាអ្នកផ្តល់មូលនិធិ និងជាកត្តាជំរុញក្នុងការពង្រឹងភាពច្នៃប្រតិដ្ឋ និងការបញ្ចេញមតិតាមរយៈការផ្តល់មូលនិធិជាច្រើន ទៅដល់សិល្បករ និងអ្នកដឹកនាំក្នុងវិស័យសិល្បៈ ក្នុងគោលដៅដើម្បីបង្កើតជាប្រព័ន្ធអេកូសិល្បៈមួយដែលមានសក្តានុពលល្អសម្រាប់សង្គមកម្ពុជា។

ក្រុមការងារអង្គការសិល្បៈខ្មែរអមតៈ

លោក អាន​ ចន ផន​​

ស្ថាបនិក

លោក ព្រីម ភ្លឿន​

នាយកប្រតិបត្តិ

រដ្ឋហ្គាដ ហ្រ្វន់ស៊ីស

នាយិកាគ្រប់គ្រងទូទៅ

កញ្ញា យ៉ុន សុខខន

នាយិកាកម្មវិធី

លោក ឥន្ទ សម៉ាណាក់

អ្នកគ្រប់គ្រងកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍

លោកស្រី ថន សីម៉ា

អ្នកសម្របសម្រួលកម្មវិធីផ្សព្វផ្សាយ និងសហគមន៍

លោក ថា សំអាត

អ្នកសម្របសម្រួលកម្មវិធី

សាយ តុលា

អ្នកសម្របសម្រួលមូលនិធិ

លោក ផារី ភក្កី

អ្នកគ្រប់គ្រងផ្សព្វផ្សាយ និងទំនាក់ទំនង

កញ្ញា សួល ណារី

អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង ​និងផ្សព្វផ្សាយ

ថន ដីកា

អ្នកថត និងកាត់តរវីដេអូ

អ្នកស្រី គួន ម៉ានិត

ប្រធានផ្នែកហិរញ្ញវត្ថុ

កញ្ញា គង់ ចាន់ម៉ានីណា

អ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ

កញ្ញា​ ហួ ភក្ត្រា

អ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ

កញ្ញា​ ឈួន វត្តី

អ្នកទទួលភ្ញៀវ

លោក ពេជ្រ បញ្ញា

ជំនួយការការិយាល័យ

អ្នកស្រី សូ​ ម៉ាលី

អ្នកអនាម័យ

សូ ពិសិទ្ធ

សន្តិសុខ

បណ្ឌិត រីឆាដ ស៊ី. ហែលហ្វ័រ

ប្រធានក្រុមប្រឹក្សាភិបាល, ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Raffles International, ប្រធានក្រុមហ៊ុន Creo Lifestyle International Pte Ltd & RCH International Pte Ltd សិង្ហបុរី

ឯកឧត្តម វ៉េង សិរីវុឌ្ឍ​

ប្រធានសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភ្នំពេញប្រទេសកម្ពុជា

ម៉ារី ខេ. រីត

នាយកក្រុមហ៊ុន, Reads of Woollahra Sydney, អូស្ត្រាលី

អុន សុខនី

នាយិកាគ្រប់គ្រងប្រចាំប្រទេសនៃអង្គការអេពិកអាត

Sophie Toan Ek

ស្ថាបនិក ភោជនីយដ្ឋាន​ ក្រវ៉ាញ

គ្រួសាររបស់អង្គការសិល្បៈខ្មែរអមតៈ

អង្គការសិល្បៈខ្មែរអមតៈ គឺជាអ្នកផ្តួចផ្តើមបង្កើតអង្គការសិល្បៈអមតៈអន្តរជាតិ (Living Arts International) ដែលជាអង្គការមិនរកប្រាក់ចំណេញ។ យើង​ជឿ​ជាក់​ថា សង្គម​មួយ​អាច​រីក​ចម្រើន​ពេញ​លេញ​ទៅ​បាន​ដោយ​មាន​ការ​ចូល​រួម​ពី​សិល្បៈ។ ការផ្តួចផ្តើមផ្សេងទៀតរបស់អង្គការសិល្បៈអមតៈអន្តរជាតិរួមមាន Mekong Cultural Hub និង Connecting South

ក្រុមប្រឹក្សាភិបាលនៃអង្គការសិល្បៈអមតៈអន្តរជាតិ

បណ្ឌិត រីឆាដ ស៊ី. ហែលហ្វ័រ

ប្រធានក្រុមប្រឹក្សាភិបាល, ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Raffles International, ប្រធានក្រុមហ៊ុន Creo Lifestyle International Pte Ltd & RCH International Pte Ltd សិង្ហបុរី

អេរិក វ៉ុង

ហេរញ្ញិក, ញូវយ៉កសហរដ្ឋអាមេរិក

ចន បឺត

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាយោបល់ គណកម្មការទស្សនវិស័យ

រ៉ាឆែល ឃុបភើរ

នាយកនៃ Global Performing Arts and Special Cultural Initiatives, Asia Society ញូវយ៉ក សហរដ្ឋអាមេរិក

សារ៉ា ហ្គាដនឺ

អ្នកប្រឹក្សាឯករាជ្យ, ស្ថាបនិកនាយកប្រតិបត្តិសហព័ន្ធអន្តរជាតិនៃក្រុមប្រឹក្សាសិល្បៈនិងទីភ្នាក់ងារវប្បធម៌ (IFACCA) ស៊ីដនី ប្រទេសអូស្ត្រាលី

មេលីហ្សា អ៊ីម

ទីប្រឹក្សាមជ្ឈមណ្ឌលជូហ៊ី សាន់ហ្វ្រាន់ស៊ីស្កូ, សហរដ្ឋអាមេរិក

ខារ៉ូលីន ម៉ាលខម

ដៃគូសហការ, NKSFB, LLC ញូវយ៉ក, សហរដ្ឋអាមេរិក

នីកូ ដាសហ្វានី

ប្រធានសិល្បៈនិងវប្បធម៌, វេទិកាសេដ្ឋកិច្ចពិភពលោក ហ្សឺណែវ ប្រទេសស្វីស

ហ្វីលីព ភេយខេម

នាយកវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាអាស៊ី ឡេដិន (International Institute for Asian Studies Leiden) ប្រទេសហូឡង់

Dr. វេនកា ភូរូសុតម៉ាន់

ប្រធានក្រុមប្រឹក្សាប្រឹក្សាភិបាល, អនុប្រធាន នៃមហាវិទ្យាល័យសិល្បៈឡាសាល (LASALLE) ប្រទេសសឹង្ហបុរីល សិង្ហបុរី

ម៉ារី ខេ. រីត

នាយកក្រុមហ៊ុន, Reads of Woollahra Sydney, អូស្ត្រាលី

ព្រឹទ្ធាចារ្យអង្គការសិល្បៈខ្មែរអមតៈ

កម្មវិធីព្រឹទ្ធាចារ្យសម្តែង​ជាកម្មវិធីបង្កើតដំបូងបង្អស់របស់អង្គការសិល្បៈ​ខ្មែរអមតៈ។ យើងបានធ្វើការជាមួយព្រឹទ្ធាចារ្យដែលនៅរស់រានមានជីវិតនៅក្រុង និងខេត្តចំនួន ៧ ក្នុងប្រទេសកម្ពុជានាពេលនោះ ដើម្បីធានាថាចំណេះដឹងរបស់ពួកគាត់ត្រូវបានផ្ទេរទៅកាន់ក្មេងជំនាន់ក្រោយនៅក្នុងសហគមន៍របស់ពួកគាត់ ដូច្នេះទម្រង់សិល្បៈទាំងអស់នោះមិនត្រូវបានបាត់បង់។

ម៉ាន់ ម៉ែន

ជំនាញវង់ភ្លេងការបុរាណ

នង ចក់

ជំនាញសិល្បៈល្ខោនបាសាក់

សួន សាន

ជំនាញចាប៉ីដងវែង (១៩៥០ – ២០១៧)

យឺន ម៉ិក​

ជំនាញភ្លេងការប្រពៃណី (១៩៣៩ – ២០១៤)

ទេព ម៉ារី

ជំនាញវង់ភ្លេងពិណពាទ្យ (១៩៣៣ – ២០២១)

សុខ ឌុច

ជំនាញវង់ភ្លេងការបុរាណ (១៩២៦ – ២០១៧)

ឃី មុំ

ជំនាញទម្រង់យីកេ

គង់ ណៃ

ជំនាញចាប៉ីដងវែង

អៀង ស៊ីធុល

ជំនាញភ្លេងការប្រពៃណី និងសិល្បៈល្ខោនបាសាក់

លីង ស្រី​

ជំនាញវង់ភ្លេងកន្ទំាមីង ឬគងស្គរ (១៩២៦ – ២០១៤)

ញ៉ុច ហឿន​

ជំនាញឧបករណ៍ភ្លេងម៉ិម

សេង ណន

ជំនាញវង់ភ្លេងកន្ទំាមីង ឬគងស្គរ