ការឃ្លាំមើលបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។ រាល់ចលនារបស់យើងត្រូវបានថតទុក សកម្មភាពតាមប្រព័ន្ធអេឡិចត្រូនិក និងព័ត៌មានផ្ទាល់ខ្លួនត្រូវបានជួញដូរ។ យើងមិនសូវចាប់អារម្មណ៌ពីវត្តមាននៃកាមេរ៉ាសុវត្ថិភាពស្ទើរតែគ្រប់ទីកន្លែង ដែលតែងតែសម្លឹងឃ្លាំមើលយើងយ៉ាងស្ងៀមស្ងាត់ ហើយក៏ជាការពិតដែលយើងត្រូវទទួលយក ក្រោមរូបភាពនៃការការពារសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពផ្នែកជំនួញ ការគ្រប់គ្រងចរាចរណ៍ ក៏ដូចជាហ្វូងមនុស្ស។ ប៉ុន្តែយើងកុំភ្លេចថា កាមេរ៉ាដដែល ដែលយើងគិតថាកំពុងតែការពារយើងនោះ ក៏អាចក្លាយជាឧបករណ៍ ដែលនាំអោយយើងបាត់បង់ឯកជនភាព និងសេរីភាពផងដែរ។
សិល្បករ ខៀវ កាណែល បានសហការជាមួយនាដកា យ៉ុន ដាវី ដោយប្រើប្រាស់ចលនាបង្កើតជាការស្រមើស្រមៃ ការលេងសើចសប្បាយ ប៉ុន្តែបង្កប់នូវការប្រុងប្រយ័ត្ន និងភាពលាក់កំបាំង តាមរយៈការប្រើប្រាស់វីដេអូឯកសារដែលថតនៅទីតាំងមួយចំនួនក្នុងទីក្រុងភ្នំពេញ ដែលមានទំនាក់ទំនងជាមួយសិល្បៈ ការសម្តែង ការរៀនសូត្រ និងស្វ័យភាព។ មិនថាអ្នកដំណើរចាប់អារម្មណ៍ ឬអង្កេតលើដាវីឬក៏អត់ ក៏កាមេរ៉ានៅតែឃ្លាំមើលនាងជានិច្ច។ តើភ្នែកដែលកំពុងសម្លឹងមើលនោះមានប្រភពមកពីណា? ក្រុមហ៊ុន អាជ្ញាធរ ទស្សនិកជន ឬជារបស់យើងខ្លួនឯង? រាល់កាយវិការ និងសកម្មភាពរបស់ដាវី មានការផ្លាស់ប្តូរបន្តិចម្តងៗ ទៅតាមការអង្កេត ផ្លាស់ប្តូរ ឬបដិសេដ ទៅនឹងការសម្លឹងរបស់កាមេរ៉ា។
អ្នករចនាកម្មវិធី-ស្នាដៃឌីជីថល៖ ស៊ែម អ៊ីសាន យ៉ុន ដាវី-អ្នករបាំនិងដំឡើងស្នាដៃរបាំសហសម័យ ខៀវ កាណែល- សិល្បករផ្នែកវីដេអូ និងថតរូប
ពេលវេលា៖
៧:០០-៨:០០
យប់
តម្លៃ៖
ចូលរួមដោយសេរី
ទីតាំងទី ១ ថ្ងៃទី ២៦៖សាលាបថមសិក្សាទួលក្បិល ភូមិទួលក្បិល ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ទីតាំងទី ២ ថ្ងៃទី ២៧៖ អនុវិទ្យាល័យគោកងួន ភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ