ថ្ងៃទី ២៩-៣០ មីនា ខេត្តព្រះវិហារ, ស្នាដៃឌីជីថល «ភ្នែកម្នាស់-III»

ការឃ្លាំមើលបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។ រាល់ចលនារបស់យើងត្រូវបានថតទុក សកម្មភាពតាមប្រព័ន្ធអេឡិចត្រូនិក និងព័ត៌មានផ្ទាល់ខ្លួនត្រូវបានជួញដូរ។ យើងមិនសូវចាប់អារម្មណ៌ពីវត្តមាននៃកាមេរ៉ាសុវត្ថិភាពស្ទើរតែគ្រប់ទីកន្លែង ដែលតែងតែសម្លឹងឃ្លាំមើលយើងយ៉ាងស្ងៀមស្ងាត់ ហើយក៏ជាការពិតដែលយើងត្រូវទទួលយក ក្រោមរូបភាពនៃការការពារសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពផ្នែកជំនួញ ការគ្រប់គ្រងចរាចរណ៍ ក៏ដូចជាហ្វូងមនុស្ស។ ប៉ុន្តែយើងកុំភ្លេចថា កាមេរ៉ាដដែល ដែលយើងគិតថាកំពុងតែការពារយើងនោះ ក៏អាចក្លាយជាឧបករណ៍ ដែលនាំអោយយើងបាត់បង់ឯកជនភាព និងសេរីភាពផងដែរ។

សិល្បករ ខៀវ កាណែល បានសហការជាមួយនាដកា យ៉ុន ដាវី ដោយប្រើប្រាស់ចលនាបង្កើតជាការស្រមើស្រមៃ ការលេងសើចសប្បាយ ប៉ុន្តែបង្កប់នូវការប្រុងប្រយ័ត្ន និងភាពលាក់កំបាំង តាមរយៈការប្រើប្រាស់វីដេអូឯកសារដែលថតនៅទីតាំងមួយចំនួនក្នុងទីក្រុងភ្នំពេញ ដែលមានទំនាក់ទំនងជាមួយសិល្បៈ ការសម្តែង ការរៀនសូត្រ និងស្វ័យភាព។ មិនថាអ្នកដំណើរចាប់អារម្មណ៍ ឬអង្កេតលើដាវីឬក៏អត់ ក៏កាមេរ៉ានៅតែឃ្លាំមើលនាងជានិច្ច។ តើភ្នែកដែលកំពុងសម្លឹងមើលនោះមានប្រភពមកពីណា? ក្រុមហ៊ុន អាជ្ញាធរ ទស្សនិកជន ឬជារបស់យើងខ្លួនឯង? រាល់កាយវិការ និងសកម្មភាពរបស់ដាវី មានការផ្លាស់ប្តូរបន្តិចម្តងៗ ទៅតាមការអង្កេត ផ្លាស់ប្តូរ ឬបដិសេដ ទៅនឹងការសម្លឹងរបស់កាមេរ៉ា។

អ្នករចនាកម្មវិធី-ស្នាដៃឌីជីថល៖ ស៊ែម អ៊ីសាន យ៉ុន ដាវី-អ្នករបាំនិងដំឡើងស្នាដៃរបាំសហសម័យ ខៀវ កាណែល- សិល្បករផ្នែកវីដេអូ និងថតរូប

ពេលវេលា៖
៧:០០-៨:០០
យប់

តម្លៃ៖
ចូលរួមដោយសេរី

ទីតាំងទី ១ ថ្ងៃទី ២៩៖ វិទ្យាល័យព្រះខ័នតាសែង ភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ទីតាំងទី ២ ថ្ងៃទី ៣០៖ អនុវិទ្យាល័យសង្គមថ្មី ភូមិព្រះធាតុឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ


រៀបចំដោយ៖

គាំទ្រថវិកាដោយ៖

គាំទ្រដោយ៖

ដៃគូផ្សព្វផ្សាយ៖


តាមដានព័ត៌មាន៖