អំណាន «អក្សរសិល្ប៌ច្នៃប្រតិដ្ឋ»
«ស្រីមុំ»
ស្រីមុំ គឺជានិស្សិតឆ្នាំទី ២ ម្នាក់ ។ នៅពេលទំនេរពីការសិក្សា នាងហាត់ក្បាច់គុនល្បុក្កតោ ។ ក្តីស្រមៃរបស់នាង គឺចង់ក្លាយជាតួសម្តែងក្បាច់គុនល្បុក្កតោ ។ ថ្ងៃមួយ ម្តាយរបស់នាង ក៏បានដឹងពីរឿងដែលនាងហាត់ក្បាច់គុនល្បុក្កតោ ហើយគាត់ក៏ខឹងនឹងនាងយ៉ាងខ្លាំង ។ តើម្តាយរបស់ស្រីមុំ នឹងផ្លាស់ប្តូរចិត្តគំនិតរបស់គាត់ទេ បន្ទាប់ពីស្រីមុំបានលាចាកលោកទៅ…. ?!
និពន្ធដោយ៖ លីម ដារ៉ា
«អាថ៌កំបាំងដួងចិត្ត»
ម្តាយរបស់ បូផាន់ មានគម្រោងរៀបចំមង្គលការឱ្យគាត់ជាមួយនឹង សូតា ដែលជាកូនស្រីរបស់លោកពូ វុធ ជាអ្នកជិតខាងនិងរាប់អានគ្នាយ៉ាងជិតស្និទ្ធ ។ ថ្ងៃមួយ ហេតុការណ៍មួយក៏បានកើតឡើង និងធ្វើឱ្យគាត់តក់ស្លុតយ៉ាងខ្លាំង ។ លោកពូ វុធ ស្ទើរតែដឹងទៅហើយអំពីអត្តសញ្ញាណភេទរបស់ បូផាន់ នៅក្នុងគណនីហ្វេសប៊ុកទី ២ របស់គាត់ លើកុំព្យូទ័ររបស់គាត់នៅផ្ទះ ក្នុងខណៈដែលកំណត់ហេតុរបស់គាត់ក៏បានធ្លាក់មកក្នុងការិយាល៏យរបស់គាត់ ។ តើគាត់អាចនឹងគ្រប់គ្រងហេតុការណ៍ដ៏គួរឱ្យតក់ស្លុត ដែលបានកើតឡើងនៅពេលតែមួយនេះដែរឬទេ ?
និពន្ធដោយ៖ ជា តុងហៃ
ពេលវេលា៖
៣:០០-៤:០០
ល្ងាច
តម្លៃ៖
ចូលរួមដោយសេរី
ទីតាំង៖
អង្គការមិត្តសំឡាញ់, 215, Street 13, Sangkat Chey Chumneas Khan Daun Penh, Phnom Penh
«អាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃ»
ការស្លៀកឈុតអាពាហ៍ពិពាហ៍ គឺជាក្តីស្រមៃរបស់ស្ត្រីគ្រប់រូប ។ ដោយឡែក សុភា ខុសពីគេ ។ តើ សុភា អាចសម្រេចបាននូវអាពាហ៍ពិពាហ៍មួយដែលនាងប្រាថ្នាដែររឺទេ?
និពន្ធដោយ៖ ជា សុលីនី
«សោកនាដកម្មស្នេហ៍»
នារីម្នាក់បានធ្វើដំណើរដោយឡានក្រុង ពីភ្នំពេញ ទៅសៀមរាប ដើម្បីចូលរួមមង្គលការអតីតសង្សារបស់នាង។ នាងតាំងចិត្តថា និងធ្វើជានារីដ៏រឹងមាំ និងក្លាហាន ឬក៏ជាបុគ្គលគំរូម្នាក់ក្នុងសង្គម បន្ទាប់ពីនាងទទួលការខូចចិត្តយ៉ាងខ្លាំងពីការបែកបាក់ពីមនុស្សដែលនាងស្រលាញ់អស់ពីបេះដូង។ នាងនិងបើកទំព័រជីវិតថ្មី បន្ទាប់ពីជួបរឿងរ៉ាវមួយនេះ។
និពន្ធដោយ៖ រ៉ាត់ ទី