រដូវវប្បធម៌ ២០២២ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក»

រៀងរាល់ឆ្នាំ សិល្បៈខ្មែរ​អមតៈ​តែង​តែ​នាំ​យក​ព្រឹត្តិការណ៍​សិល្បៈ​វប្បធម៍​មួយ​មក​បង្ហាញ​ជាសាធារណៈ​ដល់​ទស្សនិកជន​គឺ «កម្មវិធីរដូវវប្បធម៍»។ កម្មវិធី​នេះ​មាន​រយៈ​ពេល​បី​ខែ​ដោយ​ផ្ដល់​ឱកាស​​ឲ្យ​សិល្បករ​បាន​បង្ហាញ​ស្នា​ដៃ​បង្កើត​ថ្មី​ដូច​ជា​ របាំ​ ល្ខោន​ តន្ត្រី ការ​តែង​និពន្ធ និងពិព័រណ៍​ទៅ​ដល់​ទស្សនិកជន​ជា​ដើម។ លើសពី​នេះ​ក៏មាន​កិច្ច​ពិភាក្សា និង​សិក្ខា​សាលា​ដែល​បង្កើត​ឲ្យ​មាន​បរិយាកាស​ផ្លាស់ប្ដូរ​គំនិត​យោបល់ និង​ចូលរួម​សកម្មភាពសិល្បៈ​បែបច្នៃប្រឌិត​រវាង​សិល្បករ ទស្សនិកជន និង​អ្នក​ដឹក​នាំ​ដែល​មាន​សក្ដានុពល​ក្នុង​វិស័យ​សិល្ប៖​ផង​ដែរ។

នៅ​ពេល​ដែល​សិល្បៈខ្មែរ​អមតៈ​ប្រកាស​ជ្រើសរើស​ស្នាដៃ​សិល្បៈ យើង​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យពួក​គេ​បង្កើត​អ្វី​ដេល​ថ្មី និង​មាន​ភាព​ច្នៃប្រឌិត​ដែល​ស្រប​ទៅ​តាម​ប្រធានបទ​នៃ​កម្មវិធី​រដូវវប្បធម៍ «ទង្វើ​ថ្ងៃ​នេះ ផលតបស្នងថ្ងៃ​ស្អែក»។

គ្រប់​សកមក្មភាព​ មិនថាតូច ឬ​ធំ តែង​តែ​មាន​ផល​ប៉ះបាល់ ដូច​ជា​ពេល​អ្នកសម្រេចចិត្ត​ជិះ​ម៉ូតូ​ឌុប ខណៈ​ដែល​អ្នក​សម្រេច​ចិត្ត​ដាក់​ពាក្យ​អាហារូបករណ៍​ទោ​រៀន​នៅ​បរទេស តើ​នឹង​មាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក? តើ​នឹង​មាន​ផល​ប៉ះបាល់​អ្វី​ខ្លះ​ទោ​ដល់​មនុស្ស​ជុំវិញខ្លួនរបស់​អ្នក? ហើយ​ចុះទម្រាំ​តែ​ការ​សម្រេច​ចិត្តធំៗសម្រាប់​ពួក​យើង តើ​អាច​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ទៅ​ដល់​មនុស្ស​ជំនាន់​ក្រោយ?

យើង​ជឿជាក់​ថា​ពេល​ដែល​អ្នកបាន​មក​ចូល​រួម​កម្មវិធី​រដូវវប្បធម៍ អ្នកអាច​នឹង​រក​ឃើញ​អ្វី​មួយ​ដើម្បី​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង ឬ​ស្វែងរក​គំនិត​ថ្មីៗ សម្រាប់​ខ្លួន​ឯង​តាមរយៈ​សកម្មភាព​សិល្បៈ​ក្នុងកម្មវិធី​រដូវវប្បធម៍​នេះ។ ប្រសិន​បើ​អ្នក​ចង់​ឈ្វេង​យល់​បន្ថែម សូម​កុំភ្លេច​ចូល​រួម​ព្រឹត្តិការណ៍​សិល្បៈ​វប្បធម៍​ទាំង​អស់​គ្នា​ដើម្បី​ជួយ​គាំទ្រ​ទៅ​ដល់​សិល្ប់​វប្បធម៍​ និង​សិល្បករ​ផងដែរ។

កម្រងរូបភាពពីកម្មវិធីរដូវប្បធម៌ឆ្នាំ ២០២២


វីដេអូសម្តែងសម្រាប់កម្មវិធីរដូវវប្បធម៌ឆ្នាំ ២០២២