៤-៥ កុម្ភៈ ល្ខោនអានរឿង រទេះរុញដួងចិត្ត តាក់ស៊ីវាល់លាន និង កិច្ចប្រជុំ

រទេះរុញដួងចិត្ត៖ ចរិយា មានអាយុ ២០ ឆ្នាំ ។ នាងស្រលាញ់ខ្លាំងលើមុខវិជ្ជាចិត្តវិទ្យានិងអក្សរសាស្ត្រខ្មែរ ព្រោះចង់ក្លាយជាអ្នកនិពន្ធរឿងប្រលោមលោកដ៏ល្បីម្នាក់ ។ ចរិយា គឺជាអ្នកប្រើរទេះរុញ ។ ចឹងហើយទើបម្តាយរបស់នាងប្រាថ្នាចង់ឃើញកូនចេះដើរដូចគេដូចឯង ។ ម្តាយរបស់នាង បានរៀបចំចាត់ចែងការវះកាត់ឱ្យនាង ។ ដូច្នេះ តើបន្ទាប់មកទៀត ចរិយានឹងជួបប្រទះអ្វីខ្លះ ? តើនាងនឹងយល់ព្រមទទួលការវះកាត់ឬទេ ? តើនាងនឹងអាចដើរបានដូចគេឯងឬទេ ?

និពន្ធដោយ៖ ជឿន គឹមហេង ដឹកនាំដោយ៖ សាលាសម្តែង

តាក់ស៊ីវាល់លាន៖ ស្កាយ ប្រកបរបរជាអ្នករត់តាក់ស៊ី ពីព្រោះគាត់បានបាត់បង់ដីធ្លីរបស់គាត់នៅក្នុងជម្លោះដណ្តើមដីគ្នា ។ ដោយសារតែមានបញ្ហាច្រើនពេកនៅក្នុងជីវភាពក្រខ្សត់ និងដោយសារតែគាត់ចង់រៀបការជាមួយនឹងនារីម្នាក់ដែលគាត់ស្រលាញ់ ទើបថ្ងៃមួយ បូករួមទាំងមានការឱ្យយោបល់ពីមិត្តភក្តិផងនោះ គាត់ក៏សម្រេចចិត្តយល់ព្រមធ្វើជាអ្នកតំណាងឱ្យជនជាតិចិន ៣ នាក់ ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ក្នុងរឿងក្តីជម្លោះដីធ្លីជាមួយនឹងប្រជាជនចំនួន ២០០ គ្រួសារ ។ ក្រុមហ៊ុនចិនក៏បានឈ្នះរឿងក្តីនេះ ហើយគាត់ក៏បានទទួលរង្វាន់ចំនួន ៩ លាន ដុល្លារ ។

និពន្ធដោយ៖ ម៉ា ចន្ទ័បញ្ញា ដឹកនាំដោយ៖ សាលាសម្តែង

កិច្ចប្រជុំមួយ៖ ប្រហែលជាមួយខែមុន មានអ្នកថតរូបម្នាក់បានបង្ហោះរូបថត ដែលមានកុមារតូចៗកំពុងរៀនសូត្រក្រោមខ្ទមដ៏ទ្រុឌទ្រោមមួយ ស្ថិតនៅលើកោះមួយក្នុងខេត្តស្ទឹងត្រែង ។ រូបថតនេះ នេះក៏ត្រូវបានគេចាប់អារម្មណ៍យ៉ាងច្រើននិងចែករំលែកបន្តពេញបណ្តាញព័ត៌មានសង្គម ។ មនុស្សចំនួន ៥ នាក់ ដែលក្នុងនោះរួមមាន អ្នកថតរូប, វិស្វករ, គ្រូបង្រៀន, តារាហ្វេសប៊ុក និងអ្នកគ្រប់គ្រងគម្រោង បានជួបជុំគ្នាដើម្បីពិភាក្សាអំពីការរៃអង្គាសប្រាក់យកទៅកសាងសាលាថ្មីមួយឱ្យកុមារតូចៗរៀនសូត្រ ។ តើនឹងមានអ្វីកើតឡើងទៅ ក្នុងអំឡុងពេលប្រជុំ ? តើពួកគេអាចសម្រេចគោលដៅរបស់ពួកគេបានយ៉ាងម៉េចទៅ ?

និពន្ធដោយ៖ អៀម ទិត្យសីហា ដឹកនាំដោយ៖ សាលាសម្តែង

ពេលវេលា៖
៣:០០-៤:៣០
ល្ងាច

តម្លៃ៖
ចូលរួមដោយសេរី

ទីតាំង៖
សាលាសម្តែង,, HWFH+6F2, Phnom Penh


រៀបចំដោយ៖

គាំទ្រថវិកាដោយ៖

គាំទ្រដោយ៖

ដៃគូផ្សព្វផ្សាយ៖


ឧបត្ថម្ភទីតាំងដោយ៖


តាមដានព័ត៌មាន៖