ភ្លេងមហោរី

ថ្ងៃសម្ដែង៖
៨ ខែធ្នូ

ទីតាំង៖
ឧទ្យាន Coconut Park

ពេជ្រ ចរិយា មហោរី ជាក្រុមតន្ត្រីប្រពៃណីបុរាណខ្មែរ មានឈ្មោះល្បីនៅកម្ពុជា និងមានសមាជិកក្រុមជាតន្ត្រីករនិងអ្នកចម្រៀងដែលមានជំនាញពិតប្រាកដច្បាស់លាស់ និងក៏ជាគ្រូបណ្តុះបណ្តាលជំនាញតូរ្យតន្ត្រីនៅសាលាវិចិត្រសិល្បៈទៀតផង ។ ជាមួយនិងជំនាញនិងបទពិសោធន៍ជាច្រើនឆ្នាំរបស់ពួកគេ ក្រុម ពេជ្រ ចរិយា មហោរី នឹងលើកយកបទភ្លេងមហោរីចំនួន ២ បទ គឺ «បទជ្វាឡើងរោង» និង ​«បទវាចាផ្អែម» ។ បទទាំងពីរនេះ គឺជាបទធំៗនៅក្នុងចំណោមបទភ្លេងមហោរី ដែលមហាជនទូទៅមិនសូវស្គាល់ឬបានស្តាប់ឡើយ ។

កម្រងរូបភាព