ជាការបញ្ចាំងភាពយន្តឯកសារដែលឆ្លុះរំលេចអំពីភាពច្នៃប្រតិដ្ឋរបស់យុវជន ជាពិសេសយុវជនជនជាតិដើមភាគតិចលើសិទ្ធិក្នុងការសម្រេចចិត្ត អត្តសញ្ញាណ ជីវភាពរស់នៅ និងប្រពៃទំនៀមទម្លាប់ដែលផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងលក្ខខណ្ឌធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ។
ថ្ងៃចាក់បញ្ចាំង៖
៨ ខែធ្នូ
ទីតាំង៖ មជ្ឈមណ្ឌលសោតទស្សន៍ បុប្ផាណា
«យីកេកួយយើង»
យីកេជនជាតិកួយដែលធ្លាប់តែល្បីល្បាញក្នុងភូមិវាលវែង ខេត្តកំពង់ធំ ផ្អាកការសម្ដែងអស់រយៈពេល២០ឆ្នាំជាង ។ លោក អេង ឃន ដែលជាអ្នកលេងយីកេ និងជាគ្រូដឹកនាំយីកេ ផ្ដួចផ្ដើមនាំសមាជិកខ្លួនបង្កើតយីកេកួយមកសម្ដែងសាជាថ្មីវិញ ដើម្បីបង្ហាញនិងផ្សព្វផ្សាយដល់សាធារណជននិងយុវជនក្នុងភូមិដើម្បីយល់ពីតម្លៃរបស់យីកេនេះ ។
«ម៉ែខ្ញុំ ម៉ែគេ»
ណារី តែងតែត្អូញត្អែរអំពីជីវិតនិងម្តាយដ៏កំសត់របស់នាង ។ នៅទីបំផុត នាងបានឈ្វេងយល់ឃើញ ថាម្តាយនាងជានរណា អ្វីខ្លះដែលម្តាយនាងអាចផ្តល់ឱ្យបាន និងអ្វីខ្លះដែលម្តាយនាងបានធ្វើកន្លងមក ។ បន្ទាប់ពីការឈ្វេងយល់ឃើញនេះមក ណារី ក៏ឈប់ត្អូញត្អែរអំពីអ្វីដែលនាងមិនមាន ផ្ទុយទៅវិញនាងសម្តែងនូវការដឹងគុណចំពោះអ្វីៗដែលម្តាយនាងអាចផ្តល់ឱ្យបាន ។