តើយើងជានណា?

ជឿជាក់
យើងជឿជាក់ថា សង្គមមួយអាចរីកចម្រើនពេញលេញទៅបានដោយមានការចូលរួមពីសិល្បៈ។

បេសកកម្ម
សិល្បៈខ្មែរអមតៈមានបេសកកម្ម ដើរតួជាកត្តាជំរុញនៅក្នុងវិស័យសិល្បៈដ៏រស់រវើក ដែលញុំាងចិត្តអ្នកជំនាន់ថ្មី។

ទស្សនវិស័យ
យើងមានទស្សនវិស័យថា សិល្បៈ និងវប្បធម៌មានសារៈសំខាន់ដែលមិនអាចខ្វះបានសម្រាប់ អនាគតដ៏រុងរឿងរបស់កម្ពុជា។
ចំណាប់អារម្មណ៍នាយិកាកម្មវិធី

យ៉ុន សុខខន នាយិកាកម្មវិធី
ពេលខ្ញុំចាប់ផ្តើមការងារជាមួយអង្គការសិល្បៈខ្មែរអមតៈក្នុងឆ្នាំ ២០១២ ខ្ញុំពិតជាមានមោទនភាពដែលបានធ្វើការងារសម្របសម្រួលជាមួយព្រឹទ្ធាចារ្យសិល្បៈដើម្បីចែករំលែកចំណេះដឹងរបស់ពួកគាត់ដល់សិល្បករជំនាន់ក្រោយ ហើយនេះគឺជាការងារស្នូលរបស់យើងរយៈពេលជិតមួយទសវត្សរ៍ដំបូង។ ក្រោយមក ខ្ញុំពិតជារីករាយនឹងការងារនៅអង្គការសិល្បៈខ្មែរអមតៈពេលដែលយើងបានចាប់ផ្តើមរៀបចំកម្មវិធីអភិវឌ្ឍអាជីព ដើម្បីគាំទ្រដល់សិល្បករ និងអ្នកធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ ក្នុងគោលដៅដើម្បីបន្តនិរន្តរភាពការងាររបស់ពួកគេ និងផ្តល់ឱកាសឱ្យពួកគេអាចប្រាប់ពីរឿងរ៉ាវក្នុងសង្គមកម្ពុជាបច្ចុប្បន្នតាម រយៈភាពច្នៃប្រតិដ្ឋ និងការបញ្ចេញមតិរបស់ពួកគេ។
«ធ្វើការជាមួយសិល្បករ គឺជាអភ័យឯកសិទ្ធិ ហើយខ្ញុំពិតជាមានមោទនភាពតាមរយៈការងាររបស់អង្គការសិល្បៈខ្មែរអមតៈ និងបេសកកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ។»
បច្ចុប្បន្ននេះ យើងបានផ្តល់មូលនិធិកាន់តែច្រើនឡើងជាងពេលមុនដែលឆ្លុះបញ្ចាំងពីតួនាទី និងការងារដែលកំពុងរីកចម្រើនរបស់យើងក្នុងនាមជាអ្នកផ្តល់មូលនិធិ។ វាពិតជាមានការលំបាកក្នុងការផ្តល់មូល និធិកាន់តែច្រើនឡើងៗ ពីព្រោះយើងត្រូវមានទំនួលខុសត្រូវជាមួយនឹងតម្រូវការចំបាច់ និងធានាឲ្យមាននូវតម្លាភាព ខណៈពេលដែលធ្វើការជាមួយសិល្បករពាក់ព័ន្ធនឹងការងាររដ្ឋបាលជាច្រើន។ នេះមិនមែនជារឿងធម្មតាទេនៅក្នុងប្រទេសកម្ពុជាដែលមានមូលនិធិក្នុងស្រុកសម្រាប់សិល្បៈ និងវប្បធម៌។ និយាយឱ្យសាមញ្ញទៅ នេះមិនត្រឹមតែថ្មីសម្រាប់សិល្បករប៉ុណ្ណោះទេ ថែមទាំងថ្មីសម្រាប់អង្គការសិល្បៈខ្មែរអមតៈ ខខណៈដែលយើងត្រូវរៀនសូត្រកំឡុងពេលប្រតិបត្តិ និងបន្តកែលម្អជាបន្តបន្ទាប់។
ជាការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងរយៈពេល ១០ ឆ្នាំក្នុងវិស័យនេះ ហើយទោះបីជាមានការរាតត្បាតនៃជំងឺកូវិដក៏ដោយ ខ្ញុំនៅតែបន្តឃើញអ្នកដែលមានទេពកោសល្យ ថាមពល ភាពជាអ្នកដឹកនាំ គំនិតផ្តួចផ្តើមថ្មីៗ ត្រូវការការវិនិយោគនេះ ហើយនេះជាការងារសំខាន់ដើម្បីទ្រទ្រង់ប្រព័ន្ធអេកូសិល្បៈក្នុងរយៈពេលយូរ។ ខ្ញុំពិតជាមានសុទិដ្ឋិនិយមយ៉ាងខ្លាំងជាមួយនឹងអ្វីដែលអង្គការសិល្បៈខ្មែរអមតៈកំពុងធ្វើនៅពេលនេះ ពីព្រោះយើងអាចរៀបចំផែនការជាមុន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញចន្លោះខ្វះខាត់ក្នុងវិស័យនេះ។
ព័ត៌មានថ្មីៗ
- បាឋកថា និងកម្មវិធីបណ្តុះបណ្តាលសម្រាប់សិល្បករ និងប្រតិបត្តិករសិល្បៈកម្មវិធីនេះមានគោលបំណងជួយដល់សិល្បករ សិល្បការិនី និងប្រតិបត្តិសិល្បៈវប្បធម៌ ដោយផ្តល់ជូននូវបាឋកថា កម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាដោយសហការជាមួយសិល្បករដែលមានបទពិសោធន៍ និងអ្នកបណ្តុះបណ្តាលពីក្នុង និងក្រៅប្រទេស។ បាឋកថា និងកម្មវិធីបណ្តុះបណ្តាលរបស់យើងមានប្រធានបទចម្រុះផ្សេងៗគ្នា… Read more: បាឋកថា និងកម្មវិធីបណ្តុះបណ្តាលសម្រាប់សិល្បករ និងប្រតិបត្តិករសិល្បៈ
- (បិទទួលពាក្យ) សិក្ខាសាលាស្តីពី «ការសរសេរដំឡើងស្នាដៃរបាំ» នៃគម្រោងចតុចូលរួមសិក្ខាសាលាស្តីពី «ការសរសេរដំឡើងស្នាដៃរបាំ» នៃគម្រោងចតុ ព័ត៌មានទូទៅអំពីសិក្ខាសាលាសរសេរដំឡើងស្នាដៃរបាំនៃគម្រោង«ចតុ» សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោងចតុដែលផ្តល់មូលនិធិដោយវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីលើកស្ទួយឧស្សាហកម្មច្នៃប្រតិដ្ឋនិងវប្បធម៌នៅកម្ពុជា។ ដោយផ្ដោតជាពិសេសលើការសរសេរ គម្រោងនេះមានគោលបំណងផ្ដល់ឱកាសដល់អ្នកមានទេពកោសល្យជាជនជាតិកម្ពុជាដែលទើបប្រឡូកនៅក្នុងវិស័យ៤ (ភាពយន្ត សៀវភៅ… Read more: (បិទទួលពាក្យ) សិក្ខាសាលាស្តីពី «ការសរសេរដំឡើងស្នាដៃរបាំ» នៃគម្រោងចតុ
- (បិទទួលពាក្យ) ដំណឹងជ្រើសរើសសិក្ខាកាមចូលរួមសិក្ខាសាលាស្តីពី«ការសរសេរដំឡើងស្នាដៃរបាំ»សិក្ខាសាលាចតុស្តីពី«ការសរសេរដំឡើងស្នាដៃរបាំ»
- ប្រកាសជ្រើសរើសមូលនិធិ «ដំឡើងស្នាដៃថ្មី»គម្រោងមូលនិធិដំឡើងស្នាដៃថ្មីក្នុងឆ្នាំ២០២៥នេះ នាំមកជូននូវមូលបទ «វិវត្ត»។ យើងសង្កេតឃើញថាអស់រយៈកាល ៥០ឆ្នាំមកហើយ បន្ទាប់ពីការដួលរំលំនៃទីក្រុងភ្នំពេញនិងការចាប់ផ្តើមនៃរបបខ្មែរក្រហម។ គម្រោងមូលនិធិក្នុងឆ្នាំនេះ មានបំណងរំលេចរឿងរ៉ាវផ្សេងៗអំពី ការវិវត្តរបស់កម្ពុជាតាមរយៈសិល្បករបីជំនាន់។ នេះគឺជាឱកាសក្នុងការឧទ្ទិស… Read more: ប្រកាសជ្រើសរើសមូលនិធិ «ដំឡើងស្នាដៃថ្មី»
- (បិទទទួលពាក្យ) ប្រកាសជ្រើសរើស «មូលនិធិចល័ត» ឆ្នាំ ២០២៤សិល្បៈខ្មែរអមតៈមានសេចក្តីរីករាយនឹងប្រកាសផ្តល់មូលនិធិ «ចល័ត» ចំនួនពីរកន្លែង ដល់សិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌។ មូលនិធិ «ចល័ត» នេះ បង្កើតឡើងដើម្បីគាំទ្រដល់សិល្បករ… Read more: (បិទទទួលពាក្យ) ប្រកាសជ្រើសរើស «មូលនិធិចល័ត» ឆ្នាំ ២០២៤
- ព្រឹទ្ធាចារ្យវីរៈសិល្បការិនី ទេព ម៉ារី «ទម្រង់ ពិណពាទ្យ»បើនិយាយរៀបរាប់អំពីវង់ភ្លេងបុរាណខ្មែរ អ្នកនឹងនឹកឃើញដល់វង់ភ្លេងពិណពាទ្យមុនគេ ព្រោះគេតែងនិយមយកភ្លេងនេះ ប្រគុំកំដរក្នុងកម្មពិធីផ្សេងៗជារឿយៗ។ ភ្លេងពិណពាទ្យ គឺជាគ្រឿងតន្ត្រីសម្រាប់វាយ ដំ ផ្លុំ រួមផ្គុំគ្នាបង្កើតបានជាវង់មួយ ដែលមានអង្គ… Read more: ព្រឹទ្ធាចារ្យវីរៈសិល្បការិនី ទេព ម៉ារី «ទម្រង់ ពិណពាទ្យ»